×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2448

Print this page

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ

 ពុធ, 21 កុម្ភៈ 2024 21:33  |  1270 times

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជករួមគ្នាធ្វើឱ្យប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ 

ការជំរុញបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមែមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។ 

 

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ 

 

លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

 

#MLVT #HENGSour

Image Gallery

{gallery}2448{/gallery}