×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2407

Print this page

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យមានតម្លាភាពផ្នែកហិរញ្ញវត្ថុសម្រាប់សហជីពខណៈដែលកម្មករជាម្ចាស់លុយ

 អង្គារ, 16 មករា 2024 16:08  |  1546 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអះអាងថាសហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាពចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។ ការណ៍នេះ គឺជាការដឹកនាំដោយគ្មានតម្លាភាព និងមិនបានអនុវត្តតាមស្តង់ដាអន្តរជាតិដែលសហជីពទាំងអស់ត្រូវតែបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឱ្យសមាជិករបស់ខ្លួនបានដឹង ព្រោះថាសហជីពទទួលលុយវិភាគទានពីកម្មករ ហើយកម្មករក្នុងនាមជាម្ចាស់លុយត្រូវតែមានសិទ្ធសួរដេញដោលឱ្យប្រធានរបស់ខ្លួនបង្ហាញជូនកម្មករជាទូទៅនៅចំពោះមុខសន្និបាតប្រចាំឆ្នាំរបស់សហជីព។ 

 

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ “នៅស្រុកគេ(បរទេស)របាយការណ៍ហិរញ្ញវត្ថុត្រូវផ្សព្វផ្សាយប្រចាំឆ្នាំ ដោយត្រូវមានសន្និបាតប្រចាំឆ្នាំ ហើយប្រាប់សមាជិករបស់ខ្លួនថា ឆ្នាំនេះលុយបានមកពីសមាជិកដែលប្រមូលបានមានចំនួនប៉ុន្មាន យកទៅធ្វើអ្វីខ្លះ ចាយលើអ្វីខ្លះ ហើយលុយដៃគូ(បរទេស)ដែលបានមកត្រូវចាយអ្វីខ្លះ? នេះទើបហៅថាអនុវត្តស្តង់ដាអន្តរជាតិ”។ 

 

ការលើកឡើងរបស់ឯកឧត្តរដ្ឋមន្ត្រីនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដែលសិក្ខាសាលានេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO)ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស៕

 

#MLVT #HENGSour

Image Gallery

{gallery}2407{/gallery}