Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ឯកឧត្តម ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤

 សុក្រ, 07 មីនា 2025 22:12  |    Written by MLVT  |  410 times  |   Print  |   Email
  • Image Gallery

(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។  

 

កម្មវិធីជួបជុំអបអរសាទរដ៏សប្បាយរីករាយនេះដែរ ក៏មានវត្តមានចូលរួមរបស់លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU), នាយិកា ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន សាប្រ៊ីណា, តំណាងសម្ព័ន្ធសហជីព, រដ្ឋបាលខេត្ត ស្រុក មន្ទីរ ជាពិសេសបងប្អូនកម្មករនិយោជិតជាស្ត្រីនៅក្នុងក្រុមហ៊ុន សាប្រ៊ីណា នេះផងដែរ។   

 

នៅក្នុងមតិស្វាគមន៍ និងសំណេះសំណាលទៅកាន់អ្នកចូលរួមកម្មវិធីនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា វត្តមានចូលរួមប្រារព្ធពិធីនេះផ្ទាល់ជាមួយបងប្អូន គឺជាឱកាសដ៏ពិសេស ដែលបង្ហាញពីសាមគ្គីភាព ភាពស្និទ្ធិស្នាល ក្នុងការចូលរួមសប្បាយរីករាយជាមួយបងប្អូនកម្មករនិយោជិត ជាពិសេសជាឱកាសមួយដែលអាចថ្លែងអំណរគុណចំពោះបងប្អូនដែលបានចូលរួមក្នុងសកម្មភាពផលិតកម្ម ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ស្ត្រីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ។ ស្ត្រីកម្ពុជាមិនមែននៅតែផ្ទះ ចាំតែធ្វើកិច្ចការផ្ទះ ចាំតែមើលថែកូន និងចាំតែ ប្រាក់ចំណូលពីស្វាមីនោះទេ។ ប្អូនៗ និងក្មួយៗស្ត្រី ដែលមិនទាន់មានគ្រួសារក៏ដោយ ក៏មិនមែននៅផ្ទះចាំឪពុកម្តាយ និងចាំបងប្អូនចិញ្ចឹមទំនុកបម្រុងនោះទេ។ ផ្ទុយទៅវិញ ប្អូនៗ និងក្មួយៗទាំងអស់គ្នាសុទ្ធតែបានមកធ្វើការផង និងផ្ញើប្រាក់ឧបត្ថម្ភដល់ឪពុកម្ដាយ កូនៗ និងប្អូនៗឱ្យបានចូលរួមរៀនសូត ផងដែរ។ ស្ត្រីកម្ពុជានៅពេលនេះ មិនមែនដូចពាក្យបុរាណពោលថា ”ស្ត្រីបង្វិលជើងក្រាន មិនជុំ” នោះទេ ពីព្រោះជាក់ស្តែង យើងមានតួរលេខ ដែលបង្ហាញយ៉ាងច្បាស់ថាស្ត្រី ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រាកដមែន។ 

 

គួរបញ្ជាក់ថា ការប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) នាពេលនេះ គឺជាការបង្ហាញនូវការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា រវាងបងប្អូនកម្មករនិយោជិត ភាគីនិយោជក និងភាគីសហជីព។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ជូនដល់បងប្អូនកម្មការិនីដែលមានផ្ទៃពោះលើសពីបីខែ និងកម្មករនិយោជិតមានពិការភាព ដែលកំពុងបំពេញការងារនៅក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) រួមនិងការផ្តល់ជូនជារង្វាន់កង្ហារចំនួន ១០០គ្រឿង ដែលឧបត្ថម្ភផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី ផងដែរ៕

 

#MLVT #HENGSour


{gallery}3106{/gallery}


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.