×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Print this page

ឯកឧត្តម ហេង សួរ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Friday, 29 September 2023 19:40  |    Written by MLVT  |  2263 times

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល ៣សប្តាហ៍កន្លងទៅ។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ វិទ្យាស្ថានជាតិការងារ និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមសហការយ៉ាងមានប្រសិទ្ធភាពក្នុងការសម្របសម្រួលដំណើរការវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៣សប្តាហ៍នេះ ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងបរិយាកាសរីករាយ។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំសម្រិតសម្រាំងខ្លឹមសារមេរៀនសំខាន់ៗ យកមកធ្វើជាបទបង្ហាញ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ដែលឆ្លើយតបទៅតាមការវិវត្តនៃវិស័យការងារនាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលពិតជាបានឆ្លើយតបទៅនឹងគោលបំណងក្នុងការបន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យកទៅអនុវត្តជាក់ស្តែងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងភាពបុរេសកម្ម ដើម្បីឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍    វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវអនុម័តក្នុងពេលឆាប់ៗ ខាងមុខនេះ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល៕


{gallery}2290{/gallery}