Print this page

ពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 សុក្រ, 08 មេសា 2016 11:46  |    Written by MLVT  |  6596 times

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បានរៀបចំពិធីសូត្រមន្ត ដេីម្បីចូលរួមអបអរសាទរនៃការផ្លាស់ប្តូរថ្នាំចាស់ ឈានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខ ។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងប្រារព្វពិធីនេះឡេីង ដេីម្បីសុំសេចក្តីសុខសេចក្តីចម្រេីន និងសុំការប្រទានពរជ័យពីទេវតាឆ្នាំថ្មីដេីម្បីទទួលបានជោគជ័យក្នុងកិច្ចការងារ ក៍ដូចជាសុំសេចក្តីសុខក្នុងក្រុមគ្រួសារផងដែរ ៕