ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

លក្ខណវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា

 សុក្រ, 23 មិថុនា 2017 16:34  |    Written by MLVT  |  22729 times  |   Print  |   Email

កថាខណ្ឌទី៣ នៃមាត្រា ១០៧ នៃច្បាប់ស្តីពីការងារ ដែលស្របតាមមាត្រា ៣ នៃអនុសញ្ញាលេខ ១៣១ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៧០ កំណត់ថា ធាតុផ្សំដែលត្រូវយកមកគណនាប្រាក់ឈ្នួលអប្បបរមា ត្រូវមានយ៉ាងហោចណាស់កត្តាធំពីរគឺ កត្តាសង្គម និងកត្តាសេដ្ឋកិច្ច។ ក្រោយសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដែលប្រព្រឹត្តិទៅក្រោមជំនួយបច្ចេកទេសរបស់អង្គការ ILO កាលពីថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០១៤ ភាគីទាំងបី បានសម្រេចយកលក្ខណវិនិច្ឆ័យចំនួន ៧ ដែលស្របតាមអនុសញ្ញាខាងលើសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលរួមមាន៖

• លក្ខណវិនិច្ឆ័យបែបសង្គម៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។

• លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច៖ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

ឯកសារផ្លូវការ