ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

គោលការណ៍ទាំង៥ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា

 សុក្រ, 23 មិថុនា 2017 16:23  |    Written by MLVT  |  23768 times  |   Print  |   Email

លទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤(PDF) បានកំណត់យកគោលការណ៍ចំនួន៥ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលគោលការណ៍ទាំងនេះត្រូវបានទទួលយកជាឯក្ឆ័ន្ទដោយគណៈកម្មការប្រឹក្សាការងារ (PDF)

ក. អំពីភាពញឹកញាប់៖ ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ

. អំពីភាពអាចព្យាករណ៍បាន៖ ប្រាក់ឈ្នួលអប្បបរមាត្រូវតែជាតួលេខឬអត្រាកំណើនដែលអាចព្យាករណ៍បាន ពោលគឺត្រូវកើនតាមលំដាប់បន្តបន្ទាប់           

គ. អំពីយន្តការនៃការចរចា៖ ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះក្នុងការចរចា

ឃ.អំពីបែបបទនៃការធ្វើសេចក្តីសម្រេចចិត្ត៖ ត្រូវយកគោលការណ៍ឯកភាពជាឯកច្ឆន្ទ (កុងសង់ស៊ីស) នៃសមាជិកដែលមានវត្តមានក្នុងកិច្ចប្រជុំក្នុងការសម្រេចចិត្ត។ ក្នុងករណីមិនមានការឯកភាពជាឯកច្ឆន្ទលើចំណុចណាមួយ ចំនួន២(ពីរ)ដង ក្នុងកិច្ចប្រជុំ ចំនួន២ (ពីរ) ផ្សេងគ្នា ត្រូវសម្រេចដោយសម្លេងភាគច្រើនតាមរយៈការបោះឆ្នោតជាសម្ងាត់ក្នុងកិច្ចប្រជុំលើកទី២(ពីរ)

ង. អំពីការប្រើប្រាស់ទិន្នន័យ និងលក្ខណៈវិនិច្ឆ័យ៖ ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការ របស់ស្ថាប័នឬអង្គភាពជាតិដែលទទួលបន្ទុកផលិតស្ថិតិ និងយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចមកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា

ឯកសារផ្លូវការ