ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សេចក្ដីផ្ដើម

 សុក្រ, 23 មិថុនា 2017 10:56  |    Written by MLVT  |  37010 times  |   Print  |   Email

 ប្រាក់ឈ្នួលអប្បបរមា

មាត្រា១០៤ ១០៥ និង៣៥៧ នៃច្បាប់ស្តីពីការងារ

            យោងតាមច្បាប់ស្តីពីការងារ ប្រាក់ឈ្នួល យ៉ាងតិចណាស់ក៏ត្រូវស្មើនឹងប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានា។ ប្រាក់ឈ្នួលអប្បបរមាដែលត្រូវធានានេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យការងារ បន្ទាប់ពីពិនិត្យលើយោបល់របស់គណៈកម្មការប្រឹក្សាការងារ ដែលមានតំណាងមកពីត្រីភាគី រួមមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីកម្មករនិយោជិត/សហជីព។

សេចក្តីជូនដំណឹងលេខ០១៧ សកបយ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០០

              ទោះបីជាយ៉ាងនេះក៏ដោយ រហូតមកដល់ខែសីហា ឆ្នាំ២០០០ ទើបការកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ដោយគណៈកម្មការប្រឹក្សារការងារដែលមានតំណាងមកពីភាគីទាំងបី។ ដែលក្នុងពេលនោះ រួមមានតំណាងភាគីរាជរដ្ឋាភិបាល តំណាងមកពីសហព័ន្ធសហជីពកម្មករនិយោជិត និងតំណាងមកពីសមាគមនិយោជក ដែលបានប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើង។

សេចក្តីជូនដំណឹងលេខ០៦ សកអ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៧

              ការកំណត់ប្រាក់ឈ្នួលអប្បបរមាដំបូងត្រូវបានធ្វើឡើងសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រកាត់ដេរនៅទូទាំងរាជធានីភ្នំពេញ ដែលប្រាក់ឈ្នួលអប្បបរមានេះ កើតចេញពីកិច្ចប្រជុំពិភាក្សារវាងក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន និងសមាគមអ្នកផលិតសម្លៀកបំពាក់។ កិច្ចប្រជុំ បានឯកភាពកំណត់យកប្រាក់ឈ្នួលអប្បបរមាដូចខាងក្រោម៖

 

ប្រភេទកម្មករនិយោជិត

ប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ

កូនជាង/អ្នកសុំរៀនដេរ

៣០ដុល្លារអាមេរិក

អ្នកសាកល្បង/កម្មករនិយោជិតដែលស្ថិតក្នុងថិរវេលាសាកល្បង

៤០ដុល្លារអាមេរិក

កម្មករនិយោជិតធម្មតា(ឆ្លងផុតថិរវេលាសាកល្បង)

៤០ដុល្លារអាមេរិក

ឯកសារផ្លូវការ