កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង០៩ព្រឹក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូចុះធ្វើទស្សនកិច្ចនៅក្រុមហ៊ុន SuperNet ដែលបានបោះទុនវិនិយោគប្រមាណ៥០លានដុល្លាអាមេរិកអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាជឿនលឿននៅកម្ពុជា ក្នុងគោលបំណងធ្វើកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធការភ្ជាប់ទំនាក់ទំនងផ្សព្វផ្សាយគ្រប់ព័ត៌មាន និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យស្របតាមទីផ្សារការងារនៅក្នុងតំបន់ និងលើសកលលោក។ ជាលទ្ធផលនៃជំនួបពិភាក្សាគឺ៖ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះសំណើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួង។ ដោយឡែក ខាងភាគីក្រុមហ៊ុន ត្រូវរៀបចំបែបបទស្នើសុំយោបល់មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីនីតិវិធីនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធព័ត៌មានវិទ្យា និងសកម្មភាពផ្សេងៗទៀត ដែលបម្រើឱ្យសកម្មភាពការងារ និងមុខរបរនៅកម្ពុជា។