ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យ​លោក​ជំទាវ Chen Xu ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​សកល​វិទ្យាល័យTsinghua ចូល​ជួប​សម្តែង​ការគួរសម

 ព្រហស្បតិ៍, 21 មិថុនា 2018 12:59  |    Written by MLVT  |  2871 times  |   Print  |   Email

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យលោកជំទាវ Chen Xu ប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យា ល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ។

បន្ទាប់ពីជំនួបនេះ ឯកឧត្តម ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា សកលវិទ្យាល័យTsinghua ជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ និងមានបទពិសោធន៍ច្រើនពាក់ព័ន្ធ ទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសថ្នាក់ដឹកនាំកំពូលៗនៅប្រទេសចិនភាគច្រើនចេញពីសកលវិទ្យាល័យនេះ។

ក្នុងជំនួបនេះ បានលើកឡើងនូវសារៈសំខាន់ចំនួន៣ ទី១. ពាក់ព័ន្ធទៅលើកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ Tsinghua និងវិទ្យាស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈរបស់ក្រសួងការងារនាពេលអនាគត។ ទី២.ខាងសកលវិទ្យាល័យ នឹងផ្តល់វគ្គខ្លីៗបណ្តុះបណ្តាលទៅលើគ្រូ។ ទី៣. ពាក់ព័ន្ធលើការបណ្តុះបណ្តាលមន្ត្រីរាជការយៈពេលវែង ដែលខាងភាគីចិន នឹងផ្តល់អាហារូបករណ៍ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ម្យ៉ាងវិញទៀត សកលវិទ្យាល័យនេះ មានតួនាទីយ៉ាងសំខាន់ សម្រាប់ ផ្តល់យោបល់ទៅរដ្ឋាភិបាលចិន ធ្វើយុទ្ធសាស្រ្ត និងគោលនយោបាយធំៗ អញ្ចឹងខាងសកលវិទ្យាល័យTsinghua ក៏ចង់បានព័ត៌មានពីខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថាតើមានយុទ្ធសាស្ត្រ និងគោលនយោបាយបែបណា ដើម្បីសកលវិទ្យាល័យទទួលយកព័ត៌មានទំាងនេះ រៀបចំគោលនយោបាយ ឬយុទ្ធសាស្ត្រ ផ្តល់ជូនទៅរដ្ឋាភិបាលចិនសម្រាប់ជួយគាំទ្រដល់ប្រទេសកម្ពុជា។

ឯកឧត្តម ឡៅ ហ៊ីម បញ្ជាក់ថា កន្លងមក មន្ត្រីរាជការរបស់ក្រសួងការងារក៍ ធា្លប់ទទួលបានអាហាររូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យនេះដែរ ។ ក្រសួងបានស្នើសុំទៅ សកលវិទ្យាល័យផ្តល់អាហារូបករណ៍ជាច្រើន ទៅលើការ បណ្តុះបណ្តាលធនធនមនុស្ស ជាពិសេសគ្រូរបស់យើង ដោយខាងសកលវិទ្យាល័យនេះ មានជំនាញច្រើន ដូចជាវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យាទំនើបៗ ជាពិសេសខាងផ្នែកផ្កាយរណប ដែលខាងសកលវិទ្យាល័យ មានការបណ្តុះបណ្តាលលើផ្នែកនេះដែរ ដែលជាជំនាញ ចំាបាច់ផងដែរសម្រាប់កម្ពុជាយើង។ ឯកឧត្តម ឡៅ ហ៊ឹម លើកឡើងបន្តថា បច្ចុប្បន្ននិស្សិតយើងមិនទាន់មានជំនាញផ្កាយរណបនេះនៅលើទេ ប៉ុន្តែយើងនឹងរៀបចំមុខវិជ្ជានេះ ។ យើងនឹង ត្រៀមបណ្តុះបណ្តាលលើជំនាញនេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ។ នៅពេលយើងមានមានកិច្ចសហប្រតិបត្តិការជាមួយភាគីចិនហើយ យើងនឹងរៀបចំកិច្ចការនេះ ឥលូវនេះយើងនៅខ្វះទាំងធនធានមនុស្ស និងទាំងសំភារៈ។

ជាផែនការក្រសួងនឹងរៀបចំ នាពេលឆាប់ៗនេះ យើងត្រូវត្រៀមជាមុនជាមួយដៃគូសហប្រតិបត្តិការ ហើយផ្នែកនេះវាជាតម្រូវការរបស់ប្រទេសកម្ពុជាយើងនាពេលអនាគត។ ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធខ្សែអុបទិក នៅប្រទេសគេជឿនលឿនគឺគេប្រើតាមរយៈផ្កាយរណបនេះហើយ។សូម្បីតែ ការហោះហើរ ក៍យើងត្រូវប្រើផ្កាយរណបដែរ អញ្ចឹងសព្វថ្ងៃនេះនៅព្រលានយន្តហោះរបស់យើងក៍មមាញឹកខ្លាំងណាស់ដែរ ដូច្នេះយើងត្រូវការធនធានមនុស្សទៅលើផ្នែកនេះ ។ យើងនឹងជជែកគ្នាជាមួយខាងភាគីចិនសិន ថាតើយើងត្រូវរៀបចំធ្វើអីខ្លះ ដែលជាតម្រូវការធនធានមនុស្សរបស់កម្ពុជានាពេលអនាគត និងយើងត្រូវ ផ្សព្វផ្សាយ ថាផ្នែកនេះជាតម្រូវការខ្ពស់របស់កម្ពុជាយ៉ាងម៉េច ៕

 


ឯកសារផ្លូវការ