ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

អង្គការ JCIA ជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស

 អង្គារ, 29 ឧសភា 2018 13:15  |    Written by MLVT  |  3198 times  |   Print  |   Email

នាឱកាសអនុញ្ញាតិឱ្យលោក Fumio Yamada ប្រធានអង្គការJCIA ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នាទីស្តីការក្រសួង ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា អង្គការJCIA ជាដៃគូ របស់កម្ពុជា ជាង២០ឆ្នាំមកហើយ បានរួមចំណែកយ៉ាងច្រើន ចំពោះការអភិវឌ្ឍជនពិការ និងជនក្រីក្រ អោយទទួលបាននូវការបណ្តុះបណ្តាល និងឱ កាសការងារ និងមុខរបរនៅក្នុងមជ្ឈមណ្ឌលនេះ បានយ៉ាងច្រើន និងគម្រោងមួយទៀតលើការការបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការី ទៅធ្វើការនៅប្រទេសជប៉ុន។

លោក Fumio Yamada លើកឡើងថា លោកពិតជាមានភាពរីករាយ ដែលអង្គការរបស់លោក មានការជួយជ្រោមជ្រែង និងជួយទំនុកបម្រុង ពីខាងក្រសួងការងារ និងក្រសួងសង្គមកិច្ចផងដែរ ទើបមកដល់ពេលនេះអង្គការJCIA ក្លាយទៅជាទីភ្នាក់ងារមួយ ដែលបានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុន ។ លោកថា គម្រោងបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការី ទៅបម្រើការងារនៅប្រទេសជប៉ុន ត្រូវបានបញ្ចប់ ហើយខាងអង្គការរបស់លោកចង់បន្តនូវគម្រោងនេះបន្តទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះ អង្គការJCIA ដែលបានអនុវត្តការងារកន្លងមក និងសូមស្វាគមន៍នូវការ បន្តគម្រោងថ្មីនេះទៀត ប៉ុន្តែខាងអង្គការត្រូវ រៀបចំនូវឯកសាមួយចំនួន ដើម្បីអោយស្រប ទៅនឹង បទបញ្ញតិ្ត ដែលតម្រូវដោយច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា JCIAគឺជាមិត្ត និងជាដៃគូដ៏ល្អរបស់កម្ពុជា ដែលបានប្រមូលផ្តុំនូវអ្នកវិនិយោគជប៉ុនយ៉ាងច្រើនចូលមកអភិវឌ្ឍន៍នូវគម្រោងផ្សេងៗ នៅកម្ពុជា ។ ម្យ៉ាងវិញទៀត នាពេលបីខែខាងមុខនេះ ខាងអង្គការCJIA នឹងនាំសមាជិករបស់ខ្លួន ដែលជាអ្នកវិនិយោគធំៗ មកកាន់កម្ពុជាដើម្បីធ្វើការវិនិយោគលើផ្នែក ឧស្សាហកម្ម និងសេវាកម្ម នៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម ក៏បាន កោតសរសើរផងដែរ ចំពោះលោកYamada ប្រធានមជ្ឈមណ្ឌលពោធិ៍សែនជ័យ ដែលបានបង្កើតគម្រោងបានយ៉ាងល្អ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទៅធ្វើការនៅប្រទេសជប៉ុនកន្លងមកនេះ ហើយក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀតពាក់ព័ន្ធទៅនឹងគម្រោងនៃការបណ្តុះបណ្តាលនេះ ។


ឯកសារផ្លូវការ