ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើកទី១៩​របស់​បណ្តាញ​សុខភាព និង​សុវត្ថិភាព​ការងារ​អាស៊ាន បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​កន្លះ

 Wednesday, 04 April 2018 10:09  |    Written by MLVT  |  2875 times  |   Print  |   Email

(សៀមរាប)៖ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់គណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) បានបញ្ចប់ដោយជោគជ័យក្នុងរយៈពេលមួយថ្ងៃកន្លះ ជាមួយនឹងការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ស្តីពីសុខភាព និងសុវត្ថិភាពការងារជូនដល់ប្រទេសអាស៊ានដទៃផងដែរ។

កម្ពុជាជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ក្នុងនោះក៏មានការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេសបូកបី រួម មានរដ្ឋការនៃរដ្ឋបាលផ្នែកសុវត្ថិភាពការងារនៃសាធារណរដ្ឋប្រជាមានិតចិន (SAWC) ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារនៃសាធារណរដ្ឋកូរ៉េ (KOSHA) និងក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន (MHLW) អង្គការអន្តរជាតិខាងការងារ (ILO) សមាគមអធិការកិច្ចការងារអន្តរជាតិ (IALI) អង្គការសុខភាព និងសុវត្ថិភាពការងារអាស៊ីប៉ាស៊ីហ្វិក (APOSHO) ដែលជាអង្គការដៃគូរអាស៊ានអូស្ហណេត ដើម្បីពិភាក្សាគ្នាលើគម្រោង និងផែនការសកម្មភាពក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់អាស៊ាន សំដៅរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពការងាររបស់អាស៊ានអូស្ហណេត ឆ្នាំ២០១៦-២០២២។ អង្គប្រជុំទាំងមូលបានចូលរូមយ៉ាងសកម្ម និងផ្តល់នូវធាតុចូលសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងក្របខណ្ឌអាស៊ាន ដូចជាការបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវ ស្ដង់ដារ អធិការកិច្ចការងារ ព័ត៌មាន ក្របខ័ណ្ឌសុខភាព និងសុវត្ថិភាពការងារជាតិ សហគ្រាសធុនតូច និងមធ្យម និងកន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ជាងនេះទៅទៀត ការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានអូស្ហណេតក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីខាងការងារអាស៊ានស្តីពីសុខភាព និងសុវត្ថិភាពការងារ។ នៅក្នុងមតិបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩របស់អាស៊ានអូស្ហណេត លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ និងជាប្រធាននៃកិច្ចប្រជុំ បានថ្លែងអំណរគុណដល់ប្រតិភូនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងប្រតិភូនៃអង្គការដៃគូរអាស៊ានដែលបានចូលរួមពិភាក្សាយ៉ាងសកម្ម និងចែករំលែកនូវបទពិសោធន៍ល្អៗផ្នែកសុខភាព និងសុវត្ថិភាពការងារ សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងតំបន់អាស៊ាន។ គូរបញ្ជាក់ផងដែរ ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើក២០របស់គណៈសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន និងកម្មវិធីពាក់ព័ន្ធបន្ទាប់ពីប្រទេសកម្ពុជានៅឆ្នាំ២០១៩។

 


ឯកសារផ្លូវការ