ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តម អ៊ុំ មាន រដ្ឋ​លេខា​ធិការបាន​អនុញ្ញាត​ឲ្យ​ លោក​ស្រី​ Sukanya Vanichjakvong អគ្គនាយិកា​ក្រុុម​ហ៊ុន One to One ( Cambodia) ដឹក​នាំ​ក្រុមការងារ​ចូល​ជួប​សំដែង​ការ​គួរ​សម

 ព្រហស្បតិ៍, 11 កុម្ភៈ 2016 16:27  |    Written by MLVT  |  6757 times  |   Print  |   Email

ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៤ ឯក​ឧត្តម អ៊ុំ មាន រដ្ឋ​លេខា​ធិការ​ តំណាង​ឯក​ឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​​​​​​​​​​ឲ្យ លោក​ស្រី ​​Sukanya Vanichjakvong អគ្គនាយិកា​ក្រុមហ៊ុន One to One ( Cambodia) ដឹក​នាំ​ក្រុម​ការងារ​ចូល​ជួប​សំដែង​ការ​គួរ​សម​និង​ធ្វើ​បទ​បង្ហាញ​ស្តីពី​អត្ថប្រយោជន៏​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ Contact Call Center ជូន​ដល់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​សាល​ប្រជុំ​ទីស្តី​ការ​​ក្រសួង​​។​ជា​កិច្ច​ចាប់ផ្តើម ឯក​ឧត្តម អ៊ុំ មាន បាន​មាន​ប្រសាសន៏​ថា ប្រទេស​​កម្ពុជា ជា​ប្រទេស​ដែល​​ដំណើរ​ការ​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្រោយ​ពី​ការ​​បោះឆ្នោត​​កន្លង​មក​អ្នក​សង្កេត​​ការណ៍​ជាតិ​អន្តរជាតិ​​និង​​អង្គ​ការ​​​​​​​​​​​​ក្រៅ​រដ្ឋា​ភិបាល​បាន​ទទួល​ស្គាល់​ថា​ជា​ការ​បោះឆ្នោត​ស្រប​តាម កន្លង​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​​ប្រាកដ​។កន្លង​មក​ទោះ​បី​ជា​មាន​បញ្ហា​នយោ​បាយ​មិន​នឹង​នរ ក៏​ប៉ុន្តែ​វិស័យ​​សេដ្ឋកិច្ច​និង​ការ​វិនិ​យោគ​​​​​​​ទុន​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ពុំ​មាន​ការ​ថយ​ចុះ​នោះ​ទេ​។ ​លោក​ស្រី​អគ្គនាយិកា​​ក្នុង​នាម​ក្រុមហ៊ុន one to one cambodia បាន​ថ្លែង​អំណរ​គុណ​​ដល់​​ក្រសួង​​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​ដែល​បាន​ផ្តល់​ឪកាស​ដល់​​ក្រុម​ហ៊ុន​បាន​ណែនាំ​​ពី​ប្រព័ន្ធ​​បច្ចេក​វិទ្យា​និង​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​បង្ហាញ​នូវ​ទិស​ដៅ​សំរាប់​ក្រសួង​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ថា​តើ​មាន​សេវា​កម្ម​ណា​មួយ​ដែល​អាច​ជួយ​ពន្លឿន​​ការងារ​របស់​ក្រសួង​អោយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត​។​​លោក​ស្រី​នាយិកា​បាន​បញ្ជាក់​ថា​ចំពោះ​អត្ថប្រយោជន៍​ដែល​ក្រសួង​​ទទួល​បាន​​បន្ទាប់​ពី​​ប្រើ​ប្រាស់​នូវ​សេវា​កម្ម​របស់​ក្រុមហ៊ុន one to one cambodia រួម​មាន

១.​ជួយ​ពន្លឿន​កិច្ច​ការងារ​របស់​ក្រសួង​អោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ និង​​ចំនួន​​​ប្រជាពលរដ្ឋ​ទាំង​មាន​ការងារ​ធ្វើ បាត់​បង​ការងារ ឬ ត្រូវ​ការ​ស្វែង​រក​ការងារ​ថ្មី។

២.​បង្កើត​នូវ​មជ្ឈមណ្ឌល​កណ្តាល One Stop Service Point ដើម្បី​ផ្តល់​សេវា​កម្ម​ជូន​​ដល់​ប្រជា​ពល​រដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង។

៣.​កាត់​បន្ថយ​ការ​បាត់បង់​ការងារ​ឬ​ការ​អត់​ការងារ​ធ្វើ​នៃ​ចំនួន​ប្រជាពលរដ្ឋ ។

៤.​បង្កើត​នូវ​ទំនុក​ចិត្ត​និង​ការ​ពេញ​ចិត្ត​ទទួល​យក​នូវ​សេវា​កម្ម​របស់​ក្រសួង​ការងារ​និង​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ។

៥.ជួយ​​បង្កើត​នូវ​មជ្ឈមណ្ឌល​ដើម្បី​ហ្វឹក​ហាត់​មុខ​វិជ្ជាជីវៈ​គ្រប់​ជំនាញ (Training Center) ដើម្បី​ឈាន​​ទៅ​​រក​​ប្រកួត​​​ប្រជែង​ជា​មួយ​សហគមន៍​ប្រជា​ជាតិ​អាស៊ាន (AEC) ។ ឯក​ឧត្តម អ៊ុំ មាន មាន​ការ​ចាប់​​អារម្មរណ៏​និង​កោត​សរសើរ​ចំពោះ​សេវា​កម្ម​ដែល​ក្រុមហ៊ុន one to one cambodia បាន​បំរើ​ទៅ​​ដល់​​អតិថិជន​របស់​ខ្លួន​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​បច្ចេកវិទ្យា​ទំនើប​មាន​ភាព​ងាយ​ស្រួល​ឆ្លើយ​​តប​ទៅ​នឹង​តំរូវ​ការ​ដែល​ក្រុមហ៊ុន​ជា​ដៃ​គូរ​ចង់​បាន​។ ឯក​ឧត្តម រដ្ឋ​លេខា​ធិកា មាន​ប្រសាសន៏​​សង្កត់​​ធ្ងន់ ថា​ក្រសួង​បាន​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ទំនាក់​ទំនង​មួយ​ចំនួន​រួច​មក​ហើយ​ប៉ុន្តែ​ប្រព័ន្ឋ​ទាំង​នោះ​​នៅ​មាន​​​កម្រិត​នៅ​ឡើយ​ដូច្នេះ​ឯក​ឧត្តម​នឹង​សុំ​គោល​ការណ៏​ណែ​នាំ​ពី​ឯក​ឧត្តម​រដ្ឋមន្ត្រី​បន្ត​ទៀត​ក្នុង​​​កិច្ច​​សហ​ប្រតិ​បត្តិការ​គ្នា​ជា​មួយ​ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់​ក្នុង​កម្រិត​ណា​មួយ​​។


ឯកសារផ្លូវការ