ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ទទួលជួបជាមួយនឹងឯកឧត្តម ED Vaizey MP បេសកជន​ពិសេស​ផ្នែក​ពាណិជ្ជកម្មរបស់​នាយក​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដើម្បីភិភាក្សាអំពីកិច្ចការពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា

 ច័ន្ទ, 12 កុម្ភៈ 2018 16:27  |    Written by MLVT  |  4376 times  |   Print  |   Email

រសៀលថ្ងៃ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល រួមនិងថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយនឹងឯកឧត្តម ED Vaizey MP បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឡាវ និងវៀតណាម និងជាសមាជិកសភានៃចក្រភពអង់គ្លេ ឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Cashel Gleeson អនុប្រធានបេសកកម្មស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងឯកឧត្តម Christopher Pook អគ្គនាយកផ្នែកវិនិយោគពាណិជ្ជកម្មអន្តរជាតិតំបន់អាស៊ីអាគ្នេយ៍ប្រចាំប្រទេសសិង្ហបូរី ដើម្បីភិភាក្សាអំពីកិច្ចការពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

 

ឯកសារផ្លូវការ