ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី បាន​អញ្ចើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​របស់​គណៈ​កម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និងធ្វើការនៅប្រទេសថៃ

 ច័ន្ទ, 30 តុលា 2017 10:00  |    Written by MLVT  |  194 times  |   Print  |   Email

នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មការ បានទទួលដោះស្រាយនូវសំណូមពរ និងជំរុញក្រុមការងារទាំងអស់ត្រូវបង្កើនការផ្តល់សេវាជូនបងប្អូនពលករដែលបានមកបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងបងប្អូនដែលមកស្នើសុំបញ្ជាក់អត្តសញ្ញាណពីក្រុមការងារអន្តរក្រសួងចល័តទាំងបីការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំបំពេញការងារ ជាពិសេសក្នុងយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនបងប្អូនពលករកម្ពុជាដែលទើបនឹងចាប់ផ្តើមនាពេលថ្មីៗនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។ នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀតសម្រាប់ការជួយផ្តល់ភាពស្របច្បាប់ដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។