សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅរោងចក្រតំបន់ទួលសង្កែ

 ពុធ, 25 តុលា 2017 14:28  |    Written by MLVT  |  148 times  |   Print  |   Email

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនីចំនួន ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ។ តមកសម្តេចក៍បានអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការនី ដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន In jae Garment Co.,Ltd. របស់កូរ៉េ ដែលស្ថិត សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះបាននឹងកំពុងទទួលកម្មករកម្មការិនីកម្ពុជាធ្វើការ ប្រមាណជាង ១,០០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារបរទេស។ នៅក្នុងឱកាសសួរសុខទុក្ខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានពិនិត្យអំពីស្ថានភាពការងារជាក់ស្តែងនិងល័ក្ខខ័ណ្ឌការងារ និងឱកាសបណ្តុះបណ្តាលនៅក្នុងរោងចក្រ ព្រមទាំងបានថតរូប Selfie ជាមួយកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសរីករាយក្រៃលែង៕