ឯកឧត្តម​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​លោកស្រី Leah Gutierrez ប្រធានផ្នែកអភិវឌ្ឍ​ ធនធានមនុស្ស និងសង្គមការិយាល័យADB ប្រចាំទីក្រុងម៉ានីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ព្រហស្បតិ៍, 17 តុលា 2013 14:32  |    Written by MLVT  |  649 times  |   Print  |   Email

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Leah Gutierrez ប្រធានផ្នែកអភិវឌ្ឍ ធនធាន មនុស្ស និងសង្គមនែការិយាល័យ ADB ប្រចាំ ទីក្រុងម៉ានីឡា និងលោក Eric Sidgwich នាយកធនាគារ ADB ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ​ទីស្តីការក្រសួង។ គោលបំណងនៃជំនួបនេះ គឺដើម្បីសំដែងនូវការអបអរសារទរចំពោះ ឯកឧត្តមបណ្ឌិត​រដ្ឋមន្រ្តី​ដែលត្រូវបានព្រះមហាក្សត្រ​តែងតាំងជារដ្ឋន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា។ នាឱកាសនេះដែរ​ប្រតិភូធនាគារ ADB បានពិភាក្សាការងារពាក់ព័ន្ធនឹងការផ្តល់ជំនួយបច្ចេកទេសរបស់ធនាគរ ADB ដល់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ជាពិសេស​លើ​គម្រោង​ការ​ពង្រឹង​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​កំពុង​ដំណើរការ និង​គម្រោង​ដំណាក់​កាល​ទី២​។ ជាកិច្ច​ឆ្លើយ​តប ឯកឧត្ត​ម​បណ្ឌិត​រដ្ឋមន្រ្តី​បាន​ដំដែង​នូវ​អំណរ​គុណ​ចំពោះ​លោក​ស្រី Leah Hutierrez និង​ប្រតិ​ភូ​ដែល​បាន​ផ្ញើរ​សារ​សំដែង​ការ​អបអរ​សាទរ ក៏​ដូច​ជា​ជូនពរ ឯកឧត្ត​​រដ្ឋមន្រ្តី​ក្នុង​ឱកាស​​ដែល​ឯកឧត្តម​ទទួល​ការតែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី៥​នៃ​រដ្ឋសភា​ដែល​មាន សម្តេច​អគ្គមហា សេនា​បតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី​។ ឯកឧត្តម អ៊ិត សំហេង ក៏​បាន​ដំដែង​នូវ​អំណរ​គុណ​ដល់​ធនាគរ ADB ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​ក៏​ដូច​ជា​ការ​គាំ​ទ្រ​ និង​ការ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈនៅ​កម្ពុជា ចាប់​តាំង​ពី​គម្រោង​ជំ​នាញ​មូល​ដ្ឋាន​នៅ​ឆ្នាំ​១៩៩៦​។ ធនាគារ​អភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយឥតសំណងដល់គម្រោង “ពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ព្រមទាំងកំពុងដំណើរការរៀបចំគម្រោងប្រាក់កម្ចីសម្រាប់គម្រោង “ពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទី២” ដោយមានការឯកភាពផ្តល់ទឹកប្រាក់កម្ចីប្រហែល ៣៨ លាន ដុល្លារអាមេរិក ហើយកំពុងស្វែងរកមូលនិធិបន្ថែមទៀតសម្រាប់កម្ចីគោលនយោបាយ (Policy Loan) និងសេវាអ្នកប្រឹក្សាបច្ចេកទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបាន​សំណូមពរ​ដល់​ធនាគារ ADB ឲ្យបន្តជួយគាំទ្រជួយក្រសួង និងផ្នែកឯកជន ដើម្បីសហការគ្នាឲ្យបានល្អក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ប្រកបដោយនិរន្តរភាព និងគុណភាព​ការប្រគួត ប្រជែងការលំហូរអ្នកជំនាញពីប្រទេសមាជិកអាស៊ាននៅឆ្នាំ២០១៥។