ពិធីបើកសិក្ខាសាលាស្ដីពី ការដាក់ឱ្យដំណើរការអធិការកិច្ចគ្រូបច្ចេកទេស/ឯកទេស

 ពុធ, 21 កញ្ញា 2016 09:51  |    Written by MLVT  |  1089 times  |   Print  |   Email

នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបេីកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការដាក់អោយដំណេីរការអធិការកិច្ចគ្រូបច្ចេកទេស/ឯកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សិក្ខាសាលានេះរៀបចំឡេីងក្នុងគោលបំណង ជួយកែលំអនូវចំណុចខ្វះខាតរបស់គ្រូបច្ចេកទេស/ឯកទេស និងជួយពង្រឹងគុណភាពបង្រៀនឡេីងវិញតាមរយៈការធ្វេីវិក្រិតការទៅលេីផ្នែកគរុកោសល្យ និងផ្នែកសមត្ថភាពជំនាញវិជ្ជាជីវៈនៅតាមគ្រឹះស្ថានក្រោមឱវាទ សហគ្រាស រោងចក្រឧស្សាហកម្ម ក្នុងប្រទេស និងក្រៅប្រទេស។ លេីសពីនេះទៅទៀត ក្នុងក្របខណ្ឌនៃការងារអធិការកិច្ចនេះ ក៍មានផ្តល់ជូនគ្រូបច្ចេកទេស/ឯកទេស នូវរង្វាន់ជ័យលាភី និងការលេីកទឹកចិត្តផ្សេងៗស្របតាមលក្ខណៈវិនិច្ឆ័យ និងសូចនាករវាយតម្លៃបង្រៀនរបស់គ្រូបច្ចេកទេស/ឯកទេសផងដែរ ៕