ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា

 អង្គារ, 13 កញ្ញា 2016 15:27  |    Written by MLVT  |  698 times  |   Print  |   Email

ទីស្ដីការក្រសួង៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត្តឱ្យឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបូរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។