កិច្ចប្រជុំប្រចាំឆមាសទី១ បញ្ជាការឯកភាពក្រុមអធិការកិច្ចតែមួយ

 ព្រហស្បតិ៍, 14 កក្កដា 2016 09:49  |    Written by MLVT  |  2098 times  |   Print  |   Email

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់បញ្ជាការឯកភាពក្រុមអធិការកិច្ចតែមួយ ។ បញ្ជាការឯកភាពក្រុមអធិការកិច្ចតែមួយ បានយកចិត្តទុកដាក់ខ្ពស់លេីការងារសំខាន់ៗមួយចំនួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសការងារអធិការកិច្ចការងារ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដើម្បីត្រួតពិនិត្យលើកការអនុវត្តនូវបទបញ្ញត្តិច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបទបញ្ជាស្តីពីការងារ សំដៅលើកម្ពស់ លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងបង្កាទប់ស្កាត់វិវាទការងារនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងដែនអនុវត្តរបស់ខ្លួន។