កិច្ចប្រជុំពាក់ព័ន្ធនិងប្រកាស ស្ដីពីការរៀបចំយុទ្ធនាការលើកកម្ពស់ផលិតភាពនៅកម្ពុជា

 សុក្រ, 08 កក្កដា 2016 15:56  |    Written by MLVT  |  893 times  |   Print  |   Email

ទីស្តីការក្រសួង រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការប្រកាស ស្តីពីការរៀបចំយុទ្ធនាការលេីកកម្ពស់ផលិតភាពនៅកម្ពុជា ។ ក្រុមការងារនេះមានភារកិច្ច ៖

- រៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីផលិតភាព និងកត្តាជម្រុញផលិតភាពនៅកម្ពុជា និងលេីកកម្ពស់ការយល់ដឹងរបស់កម្មករ និយោជិត និយោជក និងសាធារណជនទូទាំងប្រទេស

- បង្កេីតផែនការសកម្មភាពជាក់លាក់មួយ សំដៅជម្រុញលេីកកម្ពស់ផលិតភាព បន្ទាប់ពីបញ្ចប់យុទ្ធនាការផ្សព្វផ្សាយខាងលេី និង

- អនុវត្តភារកិច្ចចាំបាច់ផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ។