ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

វេទិកាផ្សព្វផ្សាយ ស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

 សុក្រ, 08 កក្កដា 2016 10:28  |    Written by MLVT  |  3450 times  |   Print  |   Email

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ ស្តីពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅសាលមហាស្រពកោះពេជ្រ ។ នេះជាវេទិកាទី២ បន្ទាប់ពីវេទិកាដំបូង ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារៀបចំធ្វេីឡេីងក្នុងឆ្នាំ២០១៥កន្លងមក ក្នុងគោលបំណងលេីកកម្ពស់ការយល់ដឹង និងជម្រុញការផ្លាស់ប្តូរផ្នត់គំនិតអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅឆ្លេីយតបទៅនឹងការប្រែប្រួលតម្រូវការជំនាញ និងចំណេះដឹង ក៏ដូចជាពីឱកាសច្រេីន សម្រាប់ជួយដល់កម្លាំងពលកម្មគ្រប់ប្រភេទ ដែលបានចាប់ផ្តេីមពីចំណុចខុសៗគ្នា ជាពិសេសយុវជនក្នុងការបន្តក្តីស្រមៃ សេចក្តីប្រាថ្នា និងការអភិវឌ្ឍអោយអស់នូវលទ្ធភាពនូវសក្តានុពលរបស់ខ្លួន ៕


ឯកសារផ្លូវការ