ពិធីបើកសន្និសីទថ្នាក់ជាតិ ស្ដីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

 អង្គារ, 05 កក្កដា 2016 10:01  |    Written by MLVT  |  758 times  |   Print  |   Email

ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងពិធីបេីកសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលេីកទី៧ក្រោមប្រធានបទ ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលផ្តោតសំខាន់ទៅលេីភាពចាស់ទុំ និងការប្តេជ្ញាដេីម្បីរីកចម្រេីន ក្រោមការរៀបចំឡេីងដោយ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ។ សន្និសីទនេះជាវេទិកាមួយដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធដូចជានិយោជក, កម្មករនិយោជិត, អ្នកទំនាក់ទំនងវិជ្ជាជីវៈ និងម្ចាស់ជំនួយ ដេីម្បីជជែក ពិភាក្សា ផ្តល់គំនិត ស្វែងយល់ពីគ្នា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ។