ទិវាពភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ

 ច័ន្ទ, 09 ឧសភា 2016 09:27  |    Written by MLVT  |  1870 times  |   Print  |   Email

ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងឱកាសប្រារព្វទិវាពិភពលោក ដេីម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ " ភាពតាងតឹងអារម្មរណ៍នៅកន្លែងធ្វេីការជាបញ្ហាប្រឈមរួម " ទិវានេះប្រារព្វឡេីងនៅក្នុងបរិវេទក្រុមហ៊ុនរ៉ូសុីង ហ្គាមេន ខូលអិនធីឌី ។ ទិវាពិភពលោកនេះ គឺជាយុទ្ធនាកាអន្តរជាតិ ដែលបានរៀបចំឡេីង ដោយ រដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសនៅលេីសកលលោក ដេីម្បីរំលឹកដល់កម្មករនិយោជិត ដែលបានបាត់បង់ជីវិតរងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វេីការ និងដេីម្បីលេីកកម្ពស់ការងារសមរម្យ ប្រកបដោយសុខភាព និងសុវត្ថិភាពការងារ។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រារព្វធ្វេីទិវានេះ លេីកដំបូងនៅឆ្នាំ២០០៦ ហេីយនេះជាលេីកទី១១ហេីយដែលកម្ពុជាប្រារព្វទិវានេះ ៕