អបអរសាទរ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៦ ខួបលើទី១០៥

 ច័ន្ទ, 07 មីនា 2016 09:39  |    Written by MLVT  |  1724 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី អបអរសាទរ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៦ ខួបលើកទី១០៥  ក្រោមប្រធានបទ "វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព" ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដោតការយកចិត្តទុកដាក់ លើការលើកកម្ពស់ និងការផ្ដល់កាលានុវត្តភាពឱ្យដល់មន្ត្រីនារីក្នុង ក្រសួងនៅគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមធ្វើសេចក្ដីសម្រេច លើកិច្ចការជាយុទ្ធសាស្ត្រទាំងឡាយរបស់ក្រសួង ទាំងនៅថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត។ គិតដល់បច្ចុប្បន្នក្រសួងមានចំនួនស្ត្រីក្នុងសេចក្ដីសម្រេច៤៤រូប(៥.០៥%) នៃចំនួនសរុបមន្ត្រីរាជការជាស្ត្រី...