ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជា អរគុណចំពោះប្រទេសអាស៊ានបូក៣ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ដើម្បីវិបុលភាព និងភាពស្អិតរមួតនៃសហគមន៍អាស៊ាន

 ពុធ, 28 តុលា 2020 16:06  |    Written by MLVT  |  1996 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អុិត សំហេង បានថ្លែងអរគុណចំពោះប្រទេសអាស៊ានបូក៣ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ដើម្បីវិបុលភាព និងភាពស្អិតរមួតនៃសហគមន៍អាស៊ាននាពេលកន្លងមក។ ការថ្លែងបែបនេះរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាប្រធានប្តូវេនអាស៊ាន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កម្ពុជាតែងតែស្វាគមន៍ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរដ្ឋសមាជិកអាស៊ាន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែនរបស់ធនធានមនុស្សអាស៊ាននៅក្នុងវិស័យការងារ នាពេលអនាគត។

គួរបញ្ជាក់ថា ជាលទ្ធផល នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី បានអនុម័តលើផែនការការងាររបស់ក្រុមការងារឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ និងសេចក្តីប្រកាសរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានបូក៣ លើកទី១១ ផងដែរ៕


ឯកសារផ្លូវការ