ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តម អុិត សំហេង អញ្ជើញដឹកនាំគណៈប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មាស ហួន

 Saturday, 05 October 2019 16:59  |    Written by MLVT  |  3242 times  |   Print  |   Email

(ភ្នំពេញ)៖ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដឹកនាំគណៈប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម មាស ហួន អតីតយុទ្ធជនមិត្តរបស់សម្តេចតេជោ ក្នុងអង្គភាពលេខ១២៥ អតីតអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង ហុង គ្រី និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៤ ទៀបភ្លឺ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ។

 

 

មរណភាពរបស់ ឯកឧត្តម មាស ហួន គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

 

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សូមលំឱនកាយឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម មាស ហួន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

 

សូមបញ្ជាក់ថា បច្ចុប្បន្នសពរបស់ឯកឧត្តម មាស ហួន តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានផ្ទះលេខ៤៦៤ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


ឯកសារផ្លូវការ