ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

គណៈប្រតិភូ នៃមន្ត្រីជាន់ខ្ពស់ការងារឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម អញ្ជើញមកដល់ទឹកដីអង្គរសៀមរាប

 Sunday, 15 September 2019 18:40  |    Written by MLVT  |  2563 times  |   Print  |   Email

(សៀមរាប)៖ គណៈប្រតិភូ នៃមន្ត្រីជាន់ខ្ពស់ការងារឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងឯកឧត្តមបណ្ឌិត ខាំផែង សាយស៊ុំផេង រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គម នៃប្រទេសឡាវ បានអញ្ជើញមកដល់ទឹកដីអង្គរសៀមរាប ដោយសុវត្ថិភាព នាថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣។

នាឳកាសដ៏វិសេសវិសាលនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅក្រៃលែងបំផុត ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុង ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម" ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ៕


ឯកសារផ្លូវការ