ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ចុះជំរុញការអនុវត្តគោលនយោបាយ TVET ២០១៧-២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

 ពុធ, 21 សីហា 2019 15:04  |    Written by MLVT  |  4104 times  |   Print  |   Email

(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងថ្នាក់ដឹកនាំរបស់ក្រសួងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចុះជួបជាមួយ​សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងសិស្ស-និស្សិត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពី ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ២០១៧-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។ សកម្មភាពនេះ ក៏ដើម្បីពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ផងដែរ ដោយនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ភាពជោគជ័យនៃសេដ្ឋកិច្ចជាតិបានផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងតម្រូវការការងារ ឯកឧត្តម សង្កេតឃើញថា តម្រូវការធនធានមនុស្សផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ កាន់តែខ្ពស់ឡើងៗជារៀងរាល់ឆ្នាំ។ ដូច្នេះហើយបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំពង្រាយគ្រឹះស្ថានបណ្ដុះបណ្ដាលនៅតាមរាជធានី-ខេត្ត ដោយនាពេលបច្ចុប្បន្នកើនឡើងដល់ ៣៨គ្រឹះស្ថាន និងស្ថាប័នដៃគូជាង ១០០គ្រឹះស្ថាន ដែលអនុវត្តផ្នែកបណ្តុះបណ្តាលនេះទាំងអង្គការ និងផ្នែកឯកជន ប៉ុន្តែគម្លាត និងកខ្វះនៃធនធានមនុស្សក្នុងវិស័យ TVET នៅតែមិនអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មរបស់កម្ពុជានៅឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កង្វះធនធានមនុស្សក្នុងវិស័យ TVET ជាបញ្ហាប្រឈមនៃការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដែលត្រូវតែខិតខំដោះស្រាយឱ្យទាន់តម្រូវការ។ តាមរយៈយុទ្ធសាសស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រសួងការងារ បានយកមករៀបចំជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ត្រង់ចំណុចអាទិភាពទី២ ការអភិវឌ្ឍវិស័យធនធានមនុស្សក្នុងវិស័យ TVET ឆ្នាំនេះ កម្ពុជាបានប្តូរមកជាផ្នែកទំនើបកម្មបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមបានលើកឡើងពីគោលបំណងចង់ឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺនេះ អាចនាំមុខផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងគុណភាព ប្រសិទ្ធភាព ប្រព័ន្ធគ្រប់គ្រង ព្រមទាំងសមត្ថភាពគ្រូ និងគុណភាពរបស់សិស្ស។ នេះចាត់ទុកថាជាការបើកយុទ្ធនាការក្នុងវិស័យ TVET នៅក្នុងអាណត្តិថ្មីទី៦នេះ ឱ្យក្លាយជាវិស័យមួយដែលលិចធ្លោរឡើង។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី  នឹងបន្តចុះទាំងនៅក្នុងគ្រឹះស្ថានក្រោមឱវាទក្រសួង និងគ្រឹះស្ថានឯកជន ក៏ដូចជាអង្គការនានា ដើម្បីជំរុញគាំទ្របន្ថែមទៀត ឱ្យគ្រឹះស្ថានទាំងឡាយបំពេញនូវភារកិច្ចរបស់ខ្លួនបានជោគជ័យ​ ហេីយនេះជាលើកទី២​ នៃការអញ្ជើញសំណេះសំណាលជាមួយសាស្រ្តាចារ្យ បុគ្គលិកសិក្សា និងសិស្ស-និស្សិត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ពឺ បន្ទាប់ពី ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលមានការអមដំណើរដោយឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងនោះ បានចុះទៅសំណេះសំណាល និងទស្សនកិច្ចដោយផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)កន្លងមក។

ឯកសារផ្លូវការ