ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចុះធ្វើទស្សនកិច្ចនៅក្រុមហ៊ុន SuperNet

 ពុធ, 21 មករា 2015 15:23  |    Written by MLVT  |  4535 times  |   Print  |   Email

កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩​ព្រឹក ឯក​ឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្រ្តី ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ដឹក​នាំ​ប្រតិ​ភូ​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ហ៊ុន SuperNet ដែល​​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​៥០​លាន​ដុល្លា​អាមេរិក​អភិវឌ្ឍន៍​​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជឿន​លឿន​នៅ​កម្ពុជា ក្នុង​​គោល​បំណង​ធ្វើ​កិច្ច​សហ​ការ​ជា​មួយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ពាក់​ព័ន្ធ​ការ​ភ្ជាប់​ទំនាក់​ទំនង​​ផ្សព្វ​ផ្សាយ​គ្រប់​ព័ត៌មាន និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ស្រប​តាម​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់ និង​លើ​សកល​លោក។ ជា​លទ្ធផល​នៃ​ជំនួប​ពិ​ភាក្សា​គឺ៖ ឯក​ឧត្តម​បណ្ឌិត​រដ្ឋ​មន្រ្តី​បាន​ស្វាគមន៍​ចំពោះ​សំណើកិច្ច​​សហ​ប្រតិ​បត្តិ​​ការ​រវាង​ក្រុមហ៊ុន និង​ក្រសួង។ ដោយ​ឡែក​ ខាង​ភាគី​ក្រុម​ហ៊ុន ត្រូវ​រៀប​ចំ​បែប​បទ​​ស្នើ​សុំ​យោបល់​មក​​កាន់​​ក្រសួង​​​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ អំពី​នីតិ​វិធី​នៃ​ការ​បង្កើត​កម្ម​វិធី​បណ្តុះ​បណ្តាល​តាម​​ប្រព័ន្ធ​ព័ត៌​មាន​​វិទ្យា និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​បម្រើ​ឱ្យ​សកម្មភាព​ការងារ និង​មុខរបរ​នៅ​កម្ពុជា។


ឯកសារផ្លូវការ