ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសន្និសិទ្ធអន្តជាតិខាងការងារលើកទី១០៥

 អាទិត្យ, 05 មិថុនា 2016 21:41  |    Written by MLVT  |  982 times  |   Print  |   Email

នាយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទអន្តរជាតិខាងការងារលេីកទី១០៥ នៃអង្គការអន្តរជាតិខាងការងារ(ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ។ ប្រទេសកម្ពុជាជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាល នៃអង្គការអន្តរជាតិខាងការងារ(ILO) សម្រាប់អាណត្តិ២០១៤-២០១៧ ដែលតួនាទីរបស់កម្ពុជាក្នុងស្ថាប័នមួយនេះជាដៃគូរដ៍ល្អជាមួយរដ្ឋជាសមាជិកនានា ក្នុងការអនុម័តក្នុងកម្មវិធីការងាររបស់(ILO) ៕