ពិធីបើកការប្រគួតកីឡាបាល់ទាត់ពាន់រង្វាន់ "មិត្តភាពយុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ" លើកទី២ ឆ្នាំ២០១៦

 សៅរ៍, 28 ឧសភា 2016 16:07  |    Written by MLVT  |  672 times  |   Print  |   Email

រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកីឡា Real Soccer Sport Club ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតី ក្នុងពិធីបេីកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ" លេីកទី២ ឆ្នាំ២០១៦ ដើម្បីបង្កេីនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតី ចូលចិត្ត និងលេងកីឡាដេីម្បីសុខភាព ដល់មន្ត្រីរាជការទាំងអស់របស់ក្រសួង។ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ" លេីកទី២ ឆ្នាំ២០១៦ នេះ មានក្រុមចូលរួមប្រកួតមកពី អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសរុបចំនួន១៣ក្រុម និងកំណត់យកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកពីការងាររបស់មន្ត្រីរាជការសម្រាប់ធ្វេីការប្រកួត នៅមជ្ឈមណ្ឌលកីឡា Real Soccer Sport Club ៕