ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា

 សុក្រ, 27 ឧសភា 2016 18:01  |    Written by MLVT  |  1687 times  |   Print  |   Email

ទីស្តីការក្រសួង ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាសាក្សីក្នុងពិធីចុះហត្ថលេខាលេីអនុស្សារណៈនៃការយោគយល់គ្នា(MOU)។ ពិធីនេះចុះហត្ថលេខារវាងឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉ាណុប ចារឺនជិតថៃ នាយកមជ្ឈមណ្ឌលព័ត៌មានគ្រីសូថាយ៍ ។ គម្រោងនេះមានគោលបំណង ដេីម្បីបង្កេីនការយល់ដឹងពាក់ព័ន្ធនឹងការប្រេីប្រាស់ដោយសុវត្ថិភាពនូវសារធាតុអាស់បេសស្តុស៍តាមរយៈការចែករំលែកនូវព័ត៌មាន ការអនុវត្តដ៍ប្រសេីរបំផុត និងការផ្លាស់ប្តូរនូវលក្ខណៈអប់រំ រួមមានការចែករំលែកបទពិសោធន៍ពីប្រទេសផ្សេងៗ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងរបបនីយតកម្មដែលសមស្រប។