ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

 ព្រហស្បតិ៍, 26 ឧសភា 2016 18:17  |    Written by MLVT  |  711 times  |   Print  |   Email

ល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារSunway ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញធ្វេីជាសាក្សីក្នុងពិធីចុះហត្ថលេខា លេីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ជូន និងការគ្រប់គ្រងពលករ ទៅធ្វេីការនៅប្រទេសម៉ាឡេសុី រវាងសមាគមទីភ្នាក់ងារជ្រេីសរេីសពលករកម្ពុជា (ACRA)និងសមាគមទីភ្នាក់ងារជាតិម៉ាឡេសុី (PIKAP) ។ អនុស្សារណៈនៃការយោគយល់គ្នានេះ មានគោលបំណងក្នុងការការពារអត្ថប្រយោជន៍ និងសុខសុវត្ថិភាពរបស់ពលករ-ពលការិនីខ្មែរទៅធ្វេីការនៅប្រទេសម៉ាឡេសុី ក៍ដូចជាបង្កេីនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀតរវាងសមាគមទាំងពីរ ក៍ដូចជាប្រទេសទាំងពីរផងដែរ។ ក្នុងអត្ថន័យនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញអំពីតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងជាក់លាក់ក្នុងការធានាបាននូវការកាពារអត្ថប្រយោជន៍ និងសុខសុវត្ថិភាពរបស់ពលករ-ពលការិនី ចាប់តាំងពីការជ្រេីសរេីស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលកររហូតដល់ពេលធ្វេីមាតុភូមិនិវត្តន៍ ៕