Print this page

ឯកឧត្តមបណ្ឌិត អ៊ិត តហេង ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង​ ដេីម្បីពិនិត្យ​ និងអនុម័តលេីរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៧​ នៃការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ​ និងការងារឆ្នាំ២០១៥-២០២៥

 ច័ន្ទ, 11 មីនា 2019 12:53  |    Written by MLVT  |  158 times

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងនោះក៏មានការចូលរួមពីសមាជិកគណៈកម្មការអន្តរក្រសួង សមាជិកអនុគណៈកម្មការអន្តរក្រសួង និងតំណាងគណៈកម្មការរាជធានី ខេត្ត  នៅសណ្ឋាគារ Great Duke នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

សេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពសម្រាប់ឆ្នា២០១៧ នៃការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ​ និងការងារឆ្នាំ២០១៥-២០២៥​ នេះត្រូវបានគណ:កម្មការពិនិត្យ​ កែសម្រួល និងអនុម័ត​ ហេីយនឹងធ្វេីការបោះពុម្ភផ្សព្វផ្សាយ។

មានប្រសាសន៍លើកឡើងនៅក្នុង កិច្ចប្រជុំ  ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងបរិបទនៃការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងពិភពលោក យើងឃើញថាគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ នេះ កាន់តែមានភាពសំខាន់ ជាពិសេសការត្រៀមចាប់យកនូវការវិវត្តថ្មីៗដើម្បីឆ្លើយតបទៅនឹងសភាពការណ៍របស់កម្ពុជា និងពិភពលោកក្នុងការបង្កើននូវល្បឿនរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត៕