ជម្រុះពាក់កណ្តាលផ្តាច់ព្រ័្រតកម្មវិធីសម្រស់ឯក វាយនភណ្ឌឆ្នាំ២០១៧

 សុក្រ, 31 មីនា 2017 17:03  |    Written by MLVT  |  448 times  |   Print  |   Email

នារសៀលថ្ងៃទី ៣១ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីសម្រស់ឯក វាយនភណ្ឌឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័្រតកម្មវិធីសម្រស់ឯក វាយនភណ្ឌឆ្នាំ២០១៧ នៅមណ្ឌលរាជធានីភ្នំពេញ ។ កម្មវិធីសម្រស់ឯកវាយនភណ្ឌនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៌លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលបំណងបង្កើតឱកាសសប្បាយរីករាយ និងលើកកម្ពស់តម្លៃការងាររបស់បងប្អូនកម្មករ-កម្មការិនីដែលកំពុងបម្រើការនៅក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ កម្មវិធីនេះបានប្រារព្វធ្វើចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០១៥ និង ២០១៦ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសារធារណជន ជាពិសេសពីសំណាក់បងប្អូនកម្មករកម្មការិនីរបស់យើង។ ឆ្នាំនេះ គឺជាលើកទី៣ ហើយដែលយើងបានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌ ដែលកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួមពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អង្គការវិជ្ជាជីវៈ ស្ថានីយទូរទស្សន៍អ៊ីធីវី (ETV) និងដៃគូពាក់ព័ន្ធនានា សំដៅបង្កើតនូវបរិយាកាសសប្បាយរីករាយជូនបងប្អូនកម្មករកម្មការិនីដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ។ មុននឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលនេះ គណៈកម្មការរៀបចំការប្រកួតបានរៀបចំការ ជ្រើសរើសជាច្រើនដំណាក់កាល និងបែងចែកជា៣ មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តព្រះ សីហនុ និងមណ្ឌលខេត្តស្វាយរៀង។ ថ្ងៃនេះគឺជា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលរៀបចំនៅតាមមណ្ឌលទាំង ៣ ដើម្បីជ្រើសរើសយកបេក្ខជន ០៤នាក់ និងបេក្ខនារី ០៤នាក់ ពីមណ្ឌលនិមួយៗ សម្រាប់ចូលរួមវគ្គផ្តាច់ព្រ័ត្តនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។ សមាសភាពគណៈកម្មការមេប្រយោគមានចំនួន៥រូប គឺមកពីតំណាងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ០១រូប តំណាងសហភាពសហ ព័ន្ធយុវជនកម្ពុជា (សសយក) ០១រូប តំណាងអង្គ ការវិជ្ជាជីវៈ ០១រូប និងតំណាងស្ថានីយទូរទស្សន៍អ៊ីធីវី (ETV) ០១រូប។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់ក្រសួង ដែលបានរួមសហការយ៉ាងជិតស្និត ជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីរៀបចំកម្មវិធីសម្រស់ ឯកវាយនភណ្ឌឆ្នាំ២០១៧ ហើយពេលនេះបានឈាន មកដល់ដំណាក់កាលពាក់កណ្តាលផ្តាច់ព្រ័ត្រមុន នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ គឺនៅរសៀលថ្ងៃទី០១ ខែឧសភា នាពេលខាងមុខ ដោយមានការផ្សាយបន្ត ផ្ទាល់ផងដែរតាមរយៈស្ថានីយទូរទស្សន៍ ETV ស្ទីដយ៉ូ ស្ទឹងមានជ័យ។