ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន

 សុក្រ, 17 មីនា 2017 14:09  |    Written by MLVT  |  213 times  |   Print  |   Email

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅគេហដ្ឋានសម្តេច សុខ អាន នាវិថីសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ថេង អាយអាន្នី សុខ អាន ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕