កិច្ចប្រជុំលើកទី២ ស្តីពីការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧

 សុក្រ, 10 មីនា 2017 12:27  |    Written by MLVT  |  163 times  |   Print  |   Email

នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ មានបើក កិច្ចប្រជុំលើកទី២ ស្តីពីការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី សូមបញ្ជាក់ថា ជាការចូលរួមអបអរសាទរខួបអនុស្សារីយ៏លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និងស្ថានីយ៏ទូរទស្សន៏អ៊ីធីវី(ETV) បានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ។ លក្ខណៈសម្បត្តិបេក្ខជន-បេក្ខនារី ៖

- ជាកម្មករ-កម្មការិនី កំពុងធ្វើការយ៉ាងតិចបីខែក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ។

- មានកម្ពស់ចាប់ពី ១.៦២ម សម្រាប់បេក្ខជន និង១.៥៨ម សម្រាប់បេក្ខនារី និងមានអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ។ ការចែក និងទទួលពាក្យ ៖ ចាប់ពីថ្ងៃទី០៦ ខែមីនា ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧