ជំនួបពិភាក្សាការងារជាមួយលោក Zhang Hailong ប្រធាន សភាពាណិជ្ជកម្មខេត្តតៃស៊ូថ (Taizhour) របស់ចិនប្រចាំនៅកម្ពុជា

 ច័ន្ទ, 27 កុម្ភៈ 2017 16:41  |    Written by MLVT  |  980 times  |   Print  |   Email

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាឱ្យគណៈប្រតិភូចិន ដឹកនាំដោយ លោក Zhang Hailong ប្រធាន សភាពាណិជ្ជកម្មខេត្តតៃស៊ូថ (Taizhour) របស់ចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា អំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ នៅក្នុងជំនួបនេះភាគីចិន បានសំដែងនូវចំណាប់អារម្មណ៍ជាខ្លាំងក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ស្របទៅតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសភាគីចិនផ្អែកលើគោលនយោបាយវិថីមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន។ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការសារទចំពោះគម្រោងនេះ ព្រមទាំងបានសំដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះ ភាគីចិន ដោយបានចាត់ទុកដាក់ថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់ជួយបង្កើនធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានចំណេះជំនាញខ្ពស់ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបានអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥។