ពិធីបិទកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ នៃការអនុវត្តផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨

 ព្រហស្បតិ៍, 16 កុម្ភៈ 2017 21:12  |    Written by MLVT  |  1259 times  |   Print  |   Email

ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ នៃការអនុវត្តផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងក្នុងការបំពេញភារកិច្ច និងអនុវត្តសកម្មភាពអាទិភាពនានាដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួល បានលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈក្នុងរយៈពេល១ឆ្នាំកន្លងមក។ ក្នុងឱកាសនោះដើម្បីជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំអនុវត្តការងារកន្លងមក ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានផ្តល់នូវកុំព្យូរយួរដៃ និង Tablet ដល់ក្រុមអធិការការងារសម្រាប់ចុះធ្វើអធិការកិច្ច និងបាន បំពាក់គ្រឿងឥស្សរិយសជូនដល់មន្រ្តីរាជការក្រសួងចំនួន ១៩៦ រូបផងដែរ ។