កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ នៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤ ២០១៨

 ពុធ, 15 កុម្ភៈ 2017 09:45  |    Written by MLVT  |  1238 times  |   Print  |   Email

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ នៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤ ២០១៨ នៅទីស្តីការក្រសួង កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងាររយៈពេល ៣ ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារនៅឆ្នាំបន្ទាប់ សំដៅបង្កើននូវកាលានុវត្តភាពការងារប្រកបដោយប្រសិទ្ធភាព ៕