Print this page

ពិធីសំណេះសំណាល និងផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ នៅសាលាសង្កាត់ភ្នំពេញថ្មី

 អាទិត្យ, 12 កុម្ភៈ 2017 09:18  |    Written by MLVT  |  2602 times

ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយអប់រំអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ នៅសាលាសង្កាត់ភ្នំពេញថ្មី ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ សម្រាប់ចុះផ្សព្វផ្សាយ អំពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធវិស័យការងារ, វិធានការទប់ស្កាត់វិវាទការងារ កូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ, អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម, វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយ ដឹកជញ្ជូន និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត, វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិតតាមបណ្តាសហគ្រាស និងកម្មវិធីនយោបាយ និងគោលនយោបាយនានារបស់រដ្ឋាភិបាល ជូនដល់កម្មករនិយោជិត។ ជាក់ស្តែង ក្នុងឆ្នាំ២០១៦ ក្រសួងបានចុះផ្សព្វផ្សាយ ដល់បងប្អូនកម្មករនិយោជិតនៅរោងចក្រកាត់ដេរ និងផលិតស្បែកជើងបានយ៉ាងច្រើន ដែលនេះជាគោលដៅទី១ របស់ក្រសួង។ ថ្ងៃនេះក៏ជាការផ្សព្វផ្សាយដូចគ្នា ជាគោលដៅទី២ ជាលើកទី១ នៅកន្លែងស្នាក់នៅផ្ទាល់នរបស់បងប្អូនកម្មករនិយោជិតហើយក៏ត្រូវធ្វើទន្ទឹមគ្នានឹងគោលដៅទី១ ដែលនឹងត្រូវធ្វើ ត្រូវធ្វើឱ្យដូចភ្លៀងរលឹមគ្រប់ទីកន្លែងជាប់រហូត។