គណៈកម្មការការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរៀបចំចាប់ពូលការប្រកួត

 សុក្រ, 10 កុម្ភៈ 2017 11:04  |    Written by MLVT  |  392 times  |   Print  |   Email

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ គណៈកម្មការការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំចាប់ពូលការប្រកួត ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅទីលានបាល់ទាត់ Real Soccer Sport Club ក្នុងគោលបំណងចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ០១ ឧសភា ក៏ដូចជាបំផុសស្មារតីស្រលាញ់ចូលចិត្តវិស័យកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបង្កើនកិច្ចសហការ និងមិត្តភាពរវាងមន្ត្រីនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ៕