ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន»

 ច័ន្ទ, 09 មករា 2017 10:50  |    Written by MLVT  |  545 times  |   Print  |   Email

នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី "ជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន" ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា សហការជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) និងមូលនិធិអន្តរជាតិ Temasak នៃប្រទេសសឹង្ហបុរី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបំប៉ងសមត្ថភាពលើជំនាញICT ពីប្រទេសសឹង្ហបុរី ដល់គ្រូបច្ចេកទេសកម្ពុជា ដើម្បីអោយមានចំណេះដឹង និងសមត្ថភាពកាន់តែច្បាស់ក្នុងការរៀបចំអនុវត្តការបង្រៀននៅក្នុងអង្គភាព មុននឹងចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលបំប៉មបន្ថែមនៅប្រទេសសឹង្ហបុរី ។ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានស្នើដល់សិក្ខាកាមដែលបានអញ្ជើញមកពីបណ្តារាជធានី-ខេត្ត ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ដើម្បីទទួលយកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេស ព្រោះវគ្គបណ្តុះបណ្តាលរយៈពេល ០៥ថ្ងៃ នេះ នឹងមានមេរៀនល្អៗអំពីបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា(ICT) របស់ប្រទេសសឹង្ហបុរី ដែលឆ្លើយតបតាមសេចក្តីត្រូវការរបស់យើងជាយុទ្ធសាស្ត្រ ដើម្បីយកទៅអនុវត្តក្នុងការបង្រៀនអោយមានប្រសិទ្ធិភាពខ្ពស់ ៕