ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

វគ្គបណ្តុះបណ្តាល ស្តីពី " ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម (គ.ក.ប)

 ព្រហស្បតិ៍, 01 ធ្នូ 2016 15:54  |    Written by MLVT  |  2581 times  |   Print  |   Email

ខេត្តកំពត ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម តាមគ្រប់មុខសញ្ញា សហការជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី " ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម (គ.ក.ប) " ក្រោមអធិបតីភាព ឯ.ឧ ពេជ សោភ័ន រដ្ឋលេខាធិកា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធាន គ.ក.ប ឯ.ឧ អគ្គលេខាធិការ គកប ឯ.ឧ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងកែប ឯ.ឧ មេធាវីរដ្ឋាភិបាល ឯ.ឧ អគ្គលេខាធិការរង គកប ។ វគ្គបណ្តុះបណ្តាលនេះក៍មានការចូលរួមផងដែរ ពីខាងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មេស្រុក មេឃុំ និងអ្នកពាក់ព័ន្ធសរុប ប្រមាណ300 នាក់។ ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះ រួម មាន ៖ ១.នីតិវិធីដោះស្រាយវិវាទការងារ ២.រចនាសម្ព័ន្ធ តួនាទីភារកិច្ច របស់ គ ក ប និងផ្សព្ធផ្សាយបទបញ្ជា ០៣ សរាចរ ១០ របស់រាជរដ្ឋាភិបាល ៣.ការអនុវត្តច្បាប់ចំពោះបញ្ហាកូដកម្ម បាតុកម្ម នៅកម្ពុជា ។

 

 


ឯកសារផ្លូវការ