សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករលើកទី៧

 អាទិត្យ, 10 កញ្ញា 2017 13:35  |    Written by MLVT  |  73 times  |   Print  |   Email

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបសួរសុខទុក្ខសំណេះសំណាលមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រសហគ្រាសផ្សេងៗគ្នាជាង៤,៤៥២ពាន់នាក់ មកពីរោង ចក្រចំនួន៨២ នៅមជ្ឈមណ្ឌលកោះពេជ្រ។ នេះជាការការជួបជុំជាមួយបងប្អូនកូនក្មួយកម្មករលើកទី៧ហើយរួមទាំង ការជួបសំណេះសំណាលនៅតាមរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីពេលថ្មីៗកន្លងមកនេះ។ ព័ត៌មានបន្ថែមនឹងផ្សាយជូនក្រោយកិច្ចសំណេះសំណាល៕