សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាល ជាមួយតំណាងកម្មករ និយោជិត

 អាទិត្យ, 03 កញ្ញា 2017 08:56  |    Written by MLVT  |  125 times  |   Print  |   Email

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងកម្មករដូចជា  ប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុម មកពីបណ្តារោងចក្រសហគ្រាសផ្សេងៗគ្នាជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ នេះជាការការជួបជុំជាមួយបងប្អូនកម្មករលើកទី៥ហើយ រួមទាំង ការជួបសំណេះសំណាលនៅតាមរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសួនវឌ្ឍនៈទី២ កាល ពីពេលថ្មីៗកន្លងមកនេះ។