សិក្ខាសាលាស្តីពី​ ការទំនាក់ទំនងវិជ្ជាជី​វៈនៅកម្ពុជា​

 សៅរ៍, 29 កក្កដា 2017 10:55  |    Written by MLVT  |  255 times  |   Print  |   Email

នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) និងមូលនិធិការការងារអន្តរជាតិជប៉ុន (JILAF)។ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកបណ្តាសហជីពនិងសមាគមនិយោជកទាំងអស់ជាដៃគូសង្គម ហើយអង្គការវិជ្ជាជីវៈទាំងនេះពិតជាបានចូលរួមចំណែកក្នុងការការពារសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងអភិវឌ្ឍសង្គមជាតិយើង។