ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជួបពិភាក្សាការងារជាមួយលោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ

 Monday, 17 April 2017 21:05  |    Written by MLVT  |  2281 times  |   Print  |   Email

នៅសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិតត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ អញ្ជើញជួបពិភាក្សាការងារជាមួយលោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ។ ក្នុងជំនួបនេះ លោកប្រធានបានសម្តែងនូវការស្វាគមន៍ ចំពោះប្រតិភូកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពការងារដែលមជ្ឈមណ្ឌលបានផ្តល់សេវាក្នុងការស្នាក់នៅ ការស្វែងរកការងារធ្វើ ការជួយដោះស្រាយការលំបាកផ្សេងៗដល់ពលករកម្ពុជា និងការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗដល់ពលករ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដែលបានរៀបចំឱ្យមានសេវានេះ ដែលជាសេវាមួយដ៏ល្អជួយដល់ពលករកម្ពុជា ដែលផ្លាស់ប្តូរការងារ ហើយមិនទាន់បានការងារធ្វើ។ ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមតែអាចផ្តល់សេវាការងារ និងដោះស្រាយបាននូវទុក្ខលំបាករបស់ពលករទេ តែក៏ជាកន្លែងមួយសម្រាប់ស្នាក់នៅបណ្តោះអាសន្ន និងផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៍ របៀបរបបនៃការរស់នៅ ការយល់ដឹងពីច្បាប់ និងសកម្មភាពផ្សេងៗដល់ពលករកម្ពុជា។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានអញ្ជើញពិនិត្យមើលកន្លែងផ្តល់សេវានៅក្នុងមជ្ឈមណ្ឌលផងដែរ៕

 


ឯកសារផ្លូវការ