Print this page

កិច្ចប្រជុំលើកទី១ ក្រុមការងារទេសន្តប្រវេសន៍

 ពុធ, 13 កក្កដា 2016 15:10  |    Written by MLVT  |  7612 times

ទីស្តីការក្រសួង ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំលេីកទី១ ក្រុមការងារទេសន្តរប្រវេសន៍ ។ លទ្ធផលបន្ទាប់ពីបង្កេីតក្រុមការងារទេសន្តរប្រវេសន៍ ក្រសួងបានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅចូលរួមកិច្ចប្រជុំទ្វេភាគីលេីកទី១រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដេីម្បីរៀបចំផែនការសកម្មភាពដំណាក់កាលទី២(២០១៦-២០១៨) ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ នៅថ្ងៃទី២៦-២៨ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងបាងកកប្រទេសថៃ ។ ជាមួយគ្នានោះក្រុមការងារទេសន្តរប្រវេសន៍ នឹងបន្តខិតខំបន្ថែមទៀតក្នុងការអនុវត្តអំពេីប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សអោយកាន់តែទទួលបាននូវប្រសិទ្ធភាព ៕